ម៉ូតូ២គ្រឿង បុកគ្នា នៅស្រុកបន្ទាយស្រី បណ្ដាលឲ្យស្លាប់ស្ត្រីម្នាក់

0

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៨ និង៣០ ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ត្រង់ចំណុចភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកបន្ទាយស្រីបានឲ្យដឹងថា ស្ត្រីដែលស្លាប់ មានឈ្មោះ រូ សុនី អាយុ៣១ឆ្នាំរស់នៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះក៏បណ្ដាលឲ្យខូចខាតម៉ូតូចំនួន២គ្រឿងផងដែរ។  មូលហេតុ ម៉ូតូc125 ពណ៌ខ្មៅពាក់ស្លាកលេខ ឧត្តរមានជ័យ1B 3652 ចតលើចញ្ចើមផ្លូវនឹងម៉ូតូពាក់ស្លាកលេខ សៀមមរាប1A 5572 បើកល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ អធិការនគរបាលស្រុកបន្ទាយស្រី លោកវរសេនីយ៍ឯកឡុង សំណាង មិនអាចបញ្ជាក់បំភ្លឺ បានទេ ដោយលោកថា ជាប់រវល់បើករថយន្ត បើទោះបី ជា បណ្ដាញសារព័ត៌មាន «សៀមរាបប៉ុស្តិ៍» បានព្យាយាម សុំការបំភ្លឺបន្ថែមយ៉ាងណាក៏ដោយ៕SRP