
ខេត្តបាត់ដំបង៖«ដីភ្នំវត្តតាមាឃ» ត្រូវប្រជាពលរដ្ឋ រាយការណ៍ថា គ្រឿងចក្រកំពុងតែធ្វើការកាយយកអាចម៍ដី យ៉ាងគគ្រេឹកគគ្រេង ហើយកំពុងប្រឈមទៅនឹងរលាយបាត់ពីផែនដីផងដែរ។
ដីភ្នំវត្តតាមាឃ គឺស្ថិតនៅត្រង់ចំណុច ភូមិលៀវ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ពលរដ្ឋថាដីភ្នំវត្តតាមាឃ នេះ ត្រូវបានគ្រឿងចក្ររបស់អង្គភាពសុីម៉ាក់ ចូលទន្ទ្រានកាយយកអាចម៍ដី ស្ទើរអស់ពាក់កណ្តាលភ្នំទៅហើយ។
ប្រជាពលរដ្ឋ រស់នៅក្បែរទៅនឹងទីតាំងខាងលើបានប្រាប់ អ្នកសារព័ត៌មាន៖ ជារៀងរាល់ថ្ងៃពួកគាត់ ឃើញរថយន្តដឹកដី ចេញពីភ្នំវត្តតាមាឃ ដោយមិនដឹងថាការដឹកជញ្ជូនកាយនោះមានលិខិតអនុញ្ញាតដែរឬយ៉ាងណានោះទេ។
ជុំវិញការកាយដី ភ្នំវត្តតាមាឃ នេះ លោក នៅ រតនា ប្រធានអង្គភាពកំចាត់មីន(សុីម៉ាក់) បានប្រាប់អ្នកសារព័ត៌មាន ថា៖ គ្រឿងចក្រខាងលើ ជារបស់អង្គភាព របស់គាត់ ហើយការចូលយកអាចម៍ដី គឺជាប្រូសេស របស់ខេត្តស្នើសុំ ហើយក្រុមហ៊ុនអភិវឌ្ឈ របស់គាត់។ គ្រឿងចក្រ នេះ មិនមែន ឯកជនទេ គឺជារបស់រដ្ឋនិងការស្នើសុំ ពីខាងភូមិ ឃុំ ស្រុក និងមានការឯកភាពពីខេត្តត្រឹមត្រូវ។ ចំណែក ការយកដីគ្រួស ទៅធ្វើផ្លូវនោះ មានប្រវែង៣០គីឡូម៉ែត្ររយ:ពេលនៃការជួសជុសផ្លូវ មួយឆ្នាំពេញ និងមានដៃគូជាមួយក្រុមហ៊ុនជប៉ុន ហើយត្រូវបញ្ចប់នៅខែ១ឆ្នាំ២០២១។
ទោះជាយ៉ាងណា លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានថ្លៃថា ពាក់ព័ន្ធ គ្រឿងចក្រ ចូលយកដីភ្នំ នៅចំណុច«វត្តតាមាឃ» ខាងមន្ទីរមិនទាន់ បានទទួល លិខិតស្នាម ពីខាងឃុំ ស្រុកនៅឡើយទេ។
លោកប្រធានមន្ទីរថា៖ បញ្ហានេះ លោកនឹងចាត់ឲ្យមន្ត្រី ចុះទៅពិនិត្យ មើលជាក់ស្តែងនៅព្រឹកនេះ៕SRPដោយប៊ុនថេត

