ប៉ូលិសខេត្តបាត់ដំបង ឃាត់ខ្លួនមនុស្ស១១នាក់ ក្នុងប្រតិបត្តិការ បង្ក្រាបល្បែងតាមអីនធឺណិត

0

ខេត្តបាត់ដំបង៖មនុស្សប្រុសស្រីចំនួន១១នាក់ ត្រូវបានប៉ូលិសខេត្តបាត់ដំបង ឃាត់ខ្លួននាំយកទៅកាន់ស្នងការ ដើម្បីសាកសួរ ពាក់ព័ន្ធករណីប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសង តាមប្រព័ន្ធអីនធឺណិត។

មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ការបង្ក្រាបនេះធ្វើនៅរសៀលថ្ងៃទី ១៣​ ខែ​ ធ្នូ ម្សិលមិញ ដោយធ្វើ ចំនួន​ ០២​ ទី​តាំង​ នៅក្នុងក្រុមទី ០៨​ ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។ ក្នុងនោះ ក៏បានដកហូតនូវសម្ភារឧបករណ៍ មួយចំនួនធំផងដែរ។

មន្ត្រីនគរបាលបានបញ្ជាក់ថា ទីតាំងដែល​បានបេីក​ប្រកបមុខរបរអិនធឺណែត​Internet ​ដែលមាន​ច្បាប់អនុញ្ញាតត្រឹមត្រូវ​ តែមានលួចលាក់បង្កប់នូវសកម្មភាព​ល្បែងស៊ីសង ដោយខុសច្បាប់នោះ សមត្ថកិច្ចនឹងចាត់វិធានការបង្រ្កាប និងបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់។ ដូច្នេះម្ចាស់ទីតាំងដែលកំពុងប្រកបមុខរបរនេះ​ សូមកុំប្រព្រឹត្តសកម្មភាព ល្មេីសច្បាប់ឱ្យសោះ៕SRP