ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវបានពលរដ្ឋ ប្រទះឃើញដេកស្លាប់ នៅក្នុងទឹកប្រឡាយ។
ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១២ ខែធ្នូឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមទី២៥ ស្ថិតក្នុងភូមិកណ្ដាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ហុន សំណាង អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែរស់នៅក្រុមទី២៤ ភូមិកណ្ដាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងថាក្រោយការត្រួតពិនិត្យ និងធ្វើកោសលវិច្ច័យ របស់មន្ត្រីនគរបាលជំនាញ ទៅលើសាកសពជនរងគ្រោះ គឺគាត់បានស្លាប់ដោយសារ លង់ទឹកនិងថប់ផ្លូវដង្ហើមពិតប្រាកដមែន។
បច្ចុប្បន្ន ត្រូវបានប្រគល់ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRPដោយប៊ុនថេត

