លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង ឧបត្ថម្ភអង្ករ៥តោន ជូនរដ្ឋបាលខេត្តសៀមរាប

0

ខេត្តសៀមរាប៖លោក លី សេងហួត តំណាង លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង «អគ្គនាយិការ ក្រុមហ៊ុន លី អ៊ុំអេង» បាននាំយកអង្ករចំនួន៥តោន ឧបត្ថម្ភ ជូនរដ្ឋបាលខេត្តសៀមរាប។

ការឧបត្ថម្ភអង្ករ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះ នៅរដ្ឋបាលខេត្តសៀមរាប ក្រោមការទទួលពីលោក ពិន ប្រាកដ អភិបាលរង ខេត្តសៀមរាប។

លោក ពិន ​ប្រាកដ បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន លី អ៊ុំអេង» ដែលបានជួយឧបត្ថម្ភ អំណោយជាអង្ករ ដល់រដ្ឋបាលខេត្ត និងបានសុំជូនដល់ក្រុមហ៊ុន លី អ៊ុំអេង» ទទួលបានជោគជ័យបន្ថែមទៀត៕SRP