រកឃើញ អ្នកប្រើប្រាស់គ្រឿងញៀន ៣នាក់ នៅសង្កាត់ស្លក្រាម

0

ខេត្តសៀមរាប៖បុរសចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍សង្កាត់ស្លក្រាម ឃាត់ខ្លួន ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន។

ការឃាត់ខ្លួន នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នេះនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបានដឹងថា ក្រោយឃាត់ខ្លួនបុរសទាំង ៣នាក់ នឹងសាកសួរ ធ្វេីតេសទឹកនោម នៅប៉ុស្តិ៍ គឺ​វិជ្ជមាន ទាំង៣នាក់។ 

ករណីនេះសមត្ថកិច្ចរៀបចំបញ្ជូនកសាងសំណុំរឿងតាមនីតិវិធី៕SRP