លោក ដួង តារា ត្រូវបានតែងតាំង ជារដ្ឋលេខាធិការ នៃទីស្តីការ គណៈរដ្ឋមន្ត្រី

0

ភ្នំពេញ៖លោក ដួង តារា អនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការ ផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។

លោកដួងតារា បានបញ្ជាក់ថាខ្ញុំបាទ ដួង តារា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បានផ្តល់តំណែងដល់រូបខ្ញុំបាទជា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ។

ក្នុងឱកាសមាសនេះ ខ្ញុំបាទនឹងបន្តខិតខំប្រឹងប្រែងបម្រើការងារជូន សម្តេចនាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋ របស់សម្តេចអោយបានល្អបំផុត។

ខ្ញុំបាទសូមលើកដៃគោរពជូនពរសម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរបំផុត ដើម្បីជាម្លប់ដឹកនាំដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស៕SRP