ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋ រស់នៅក្បែរដងផ្លូវ ចំណុចភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ បានលើកឡើងថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែ មានការព្រួយបារម្ភ យ៉ាងខ្លាំង ដោយសារតែ ក្រុមហ៊ុនធ្វើអាជីវកម្ម ដឹកជញ្ជូនអាចម៍ ដីលក់ របស់ លោក ម៉ិល សៀវធៀន និងលោក ឈឿម ណារិទ្ធ ដែលមានអ្នកបើកបរលឿនៗ បង្កឲ្យពួកគាត់ មានការភ័យខ្លាច។
ពលរដ្ឋបានបន្តថា សុវត្ថិភាពកូនចៅ របស់ពួកគាត់ ដែលធ្វើដំណើរ ទៅសាលារៀន ម្តងៗ
ខណ:មានរថយន្តដឹកដី ជាច្រើនគ្រឿង បើកបរក្នុងល្បឿនលឿន បង្កការភ័យខ្លាច គ្រោះថ្នាក់ចរាចរណ៍និងមិនមានការមស្រោចទឹក បង្កអោយហុយចូលក្នុងខ្លួន នៅសម្ភារផ្ទះសំបែងប្រលាក់សុទ្ធ តែដីជាដើម។ ដូចជាការហូបអាហារ និងបញ្ហា សុខភាព ផ្លូវដង្ហើម ផងដែរ។
ពលរដ្ឋ បានបន្ថែមថា ពួកគាត់តែងបានឃើញ រថយន្តដឹកដី ជាច្រើនគ្រឿងមបើកបរឆ្លងកាត់នៅមុខផ្ទះពួកគាត់ក្នុងល្បឿនលឿនៗ និងមិនមានការគ្រប អោយបានត្រឹមត្រូវនោះទេ ដែលធ្វើអោយដីជ្រុះរាយប៉ាយ ផ្លូវកៅស៊ូ ប្រែក្លាយជាផ្លូវដី ដោយពេលភ្លៀងម្តងៗ ធ្វើអោយរអិល រហូតមានអ្នកធ្វើដំណើរមួយចំនួន កន្លងមកបានជួបគ្រោះថ្នាក់ផងដែរ។
ពាក់ព័ន្ធមការលើកឡើង របស់ពលរដ្ឋ លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានប្រាប់អោយដឹងនៅថ្ងៃទី២៥
ខែវិច្ឆិកា ឆ្នាំ២០២០ ថា នៅពេលដែលមន្ត្រីរបស់លោក ចុះទៅធ្វើការណែនាំ «គេថាគ្រប ហើយបន្ថយល្បឿន ហើយនៅពេល
ដែលយើងមកវិញ គេបើកលឿនដដែល» តែពេលនេះមន្ទីរនិងធ្វើលិខិតចូលខេត្តស្នើផ្អាកសកម្មភាព១សប្តាហ៍ ហើយបើមិនរាងចាលនិងស្នើដកអាជ្ញាប័ណ្ណជាបណ្តោះអាសន្នតែម្តង។
លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានឲ្យដឹងថា ចំពោះបញ្ហាក្រុមឡានដឹកដី នៅត្រង់ចំណុចខាងលើ លោកនិងមានវិធានការណែនាំ អោយក្រុមរថយន្តគ្រប និងអោយស្រោចទឹក។ ជាធម្មតាការ ធ្វើអ្វីមួយ វាតែងតែមានការ ប៉ះពាល់ហើយ ប៉ុន្តែសូមអោយមានការប្រុងប្រយ័ត្ន ដោយបន្ថយល្បឿន ស្រោចទឹកផ្លូវ និងត្រូវគ្របជាប្រចាំ។
ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋ សូមសំណូមពរុំទៅអាជ្ញាធរភូមិ ឃុំ ស្រុក ពិសេស លោកអភិបាលខេត្តសូមមេត្តាចាត់ អោយមន្ត្រីជំនាញពាក់ព័ន្ធមមកជួយចុះជាបន្ទាន់ដើម្បីពិនិត្យមើល ទីតាំងកាយរណ្តៅដី របស់ក្រុមហ៊ុនខាងលើ នេះផងមព្រោះការកាយ យកអាចម៍ដី មានជំរៅកាន់ជ្រៅៗ ណាស់ អាចបង្កហានិភ័យ
ផងដែរ៕SRPដោយប៊ុនថេត

