ការពិត ព្រះសង្ឃនិមន្ត បិណ្ឌបាត នៅផ្សារលើធំថ្មី «មានជំងឺសសៃប្រសាទ»

0

ខេត្តសៀមរាប៖ការពិតព្រះសង្ឃដែល និមន្តបិណ្ឌបាត្រ នៅផ្សារលើធំថ្មី ហើយមានការប្រតាយប្រតប់គ្នាជាមួយ ពលរដ្ឋ កាលពីម្សិលមិញ គឺសង្ឃអង្គនេះ «មានជំងឺសសៃ ប្រសាទ»។

នេះបើយោងក្រុមការងារ ព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប។

ប៉ូលិសខេត្តសៀមរាបបានបំភ្លឺថានៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១១និង៣០ នាទី នគរបាលប៉ុស្តិ៍ សង្កាត់ស្លក្រាម បានសហការណ៍ ជាមួយនគរបាល សណ្តប់ធ្នាប់ ក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនព្រះសង្ឃចំនួន២អង្គ
១-ឈ្មោះ ពិន ពិសី ភេទ ប្រុស អាយុ ៤១ឆ្នាំ គង់នៅវត្តតាក់តាល់ បូកគោ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
ឈ្មោះ ពិន ពិសី ជាអតីតព្រះសង្ឃមួយអង្គ ដែលត្រូវបានផ្សឹកតាំងពី ឆ្នាំ២០០៩នៅវត្តមួយក្នុងស្រុកបន្ទាយស្រី ។
២-ឈ្មោះ មល់ សម្ជស្ស ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្ស ថ្នាក់ទី២ មានទីលំនៅ ភូមិអញ្ជាញ សង្កាត់នគរធំ ក្រុងសៀមរាប កំពុងដើរបិណ្ឌបាត ក្នុងផ្សារលើធំថ្មី យកមកធ្វើការសាកសួរ។ ក្រោយពីបានធ្វើការសារកសួររូចមក៖
ឈ្មោះ ពិន ពិសី បានឆ្លើយប្រាប់កសមត្ថកិច្ចថា នៅថ្ងែទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខ្លួនបានមកលេងផ្ទះ ឈ្មោះ មល់ សម្ជស្ស ដែលត្រូវជាក្មួយប្រុសបង្កើត ហើយក៏បាននាំឈ្មោះ មល់ សម្ជស្ស ទៅជាមួយស្របពេលដែលឪពុកម្តាយ មិននៅផ្ទះ ដោយយកឈ្មោះ មល់ សម្ជស្ស ទៅកោសក់ ពាក់ស្បង់ជីព ដើរបិណ្ឌបាត ដោយមិនបានបំបួសតាមពិធីសាសនានោះទេ លុះដល់ថ្ងៃទី ២២ ខែ វិចិ្ឆកា ម្សិលមិញ ឪពុក ម្តាយបានប្រទះឃើញលោកប្អូន និង កូនប្រុស កំពុងដើរបិណ្ឌបាត នៅផ្សារលើធំថ្មី ក៏បានរាយការណ៍ ជូនសមត្ថកិច្ចឲ្យជួយឃាត់ និងយកកូនទៅផ្ទះវិញ។

ប៉ូលិសបានបន្តថាករណីនេះ សមត្ថកិច្ច បាននាំព្រះសង្ឃទាំង២អង្គ ខាងលើ ទៅជួបព្រះចៅអធិការវត្តកោសា និងព្រះចៅអធិការវត្ត ទេព ពោធិវង្ស ដែលកាន់ខាងវិន័យសង្ឃ ហើយក៏បានផ្សឹកទាំង២អង្គ តែម្ដង។ បើតាមលោកមានពុទ្ធដីកាថា ឈ្មោះ ពិន ពិសី មានបញ្ហា សតិស្មារតី «មានជំងឺសសៃប្រសាទ» មិនអាចបួសបានទេ ហើយក៏បានឲ្យត្រឡប់ទៅផ្ទះវិញ៕SRP