អំពើចោរលួចម៉ូតូ នៅក្រុងសៀមរាប កើតមានយ៉ាងពេញបន្ទុក

0

«លោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ទើបឡើងថ្មី»

ខេត្តសៀមរាប៖ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ហាក់សម្ដែងនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំង ខណ:អំពើអសន្តិសុខ ចោរកម្ម លួចទ្រប្បសម្បត្តិ របស់ពួកគាត់បានកើតមានឡើងជាបន្តបន្ទាប់ ជាពិសេស ករណីលួចយកម៉ូតូតែម្ដង។

បើតាមភពពីពលរដ្ឋបានប្រាប់«បណ្ដាញសៀមរាបប៉ុស្ដិ៍»ថាករណីបាត់ម៉ូតូទី១ នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប វេលាម៉ោងទៀបភ្លឺ ថ្ងៃទី១៣ខែ វិច្ឆិកា ឆ្នាំ២០២០ ម្ដុំភោជនីយ៍ដ្ឋានកេសសកូល (ម៉ូតូម៉ាកZoomer០១៦)ពាក់ស្លាកលេខ សៀមរាប «១U៧៧៦៦»ពណ៌ផ្ទៃមេឃ។

ករណីទី២បាត់នៅថ្ងៃទី១៤ខែ០៩ឆ្នាំ២០២០ នៅភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប (ម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ «សៀមរាប ១AH៤៤៩៤»។

ករណីទី៣ នៅយប់ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅមុខបន្ទប់ជួល មួយគ្រឿង ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម មួយគ្រឿង។

ករណីទី៤នៅយប់ថ្ងៃទី២០ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប មួយគ្រឿង។

ករណីទី៥នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា​ឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ មួយគ្រឿង។

ករណីទី៦ ព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០ នៅក្រោយស្តាតចាស់ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មួយគ្រឿង។

ករណីទី៧ បាត់នៅព្រឹកថ្ងៃទី២១ខែវិច្ចកាឆ្នាំ២០២០ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាបមួយគ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ «សៀមរាប ១AJ២៩៤៨»។

សូមជម្រាបថាកាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០ មេប៉ូលិសក្រុងសៀមរាប ត្រូវបានធ្វើការផ្លាស់ប្ដូរ ដោយបានតែងតាំង លោក ដា ចំរើន ជាអធិការក្រុងសៀមរាប។ ទោះយ៉ាងណារហូតមកដល់ពេលនេះ បើទោះបីជាកន្លងទៅ នឹងបច្ចុប្បន្ន នៅក្រុងសៀមរាប មានអំពើចោរកម្ម បានកើតមានយ៉ាងច្រើន យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សមត្ថកិច្ច ក្រុងសៀមរាប ហាក់បីរក្សាភាព ស្ងប់ស្ងាត់ មិនទាន់ឃើញមានការបង្ក្រាបបានចោរមួយករណីនៅឡើយ។ ប្រការនេះ ពលរដ្ឋ សង្ឃឹមថាសមត្ថកិច្ច នឹងស្រាវជ្រាវ បង្ក្រាបពួកចោរទាំងនោះ មកអនុវត្តតាមផ្លូវច្បាប់ជាក់ជាមិនខានឡើយ ដើម្បីឲ្យក្រុងទេសចណ៍មួយនេះ មានសន្តិសុខល្អប្រសើរ៕SRP