ខេត្តបាត់ដំបង៖បុរសម្នាក់ មុខសញ្ញាលួចទ្រព្យសម្បត្តិ របស់ពលរដ្ឋ កន្លងមក ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ស្នងការខេត្តបាត់ដំបង ចាប់ខ្លួន។
ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី២១ខែវិច្ឆកាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចភោជនីយដ្ឋាន កោះតៃវ៉ាន់ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ជនសង្ស័យ មានឈ្មោះ រស់ ផស់ អាយុ៣០ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ដោយពាក់ព័ន្ធពីបទលួច ទ្រព្យសម្បត្តិ នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីថ្ងៃទី២០ខែវិច្ឆកាឆ្នាំ២០២០វេលាម៉ោង១០នឹង០០នាទីពីម្សិលមិញ ដែលជនរងគ្រោះឈ្មោះ អ៊ូច សាលូន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងនៅល្ងាចថ្ងៃទី២១ខែវិច្ឆកា នេះថា ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការខេត្តនិងការផ្តល់ព័ត៌មានពីជនរងគ្រោះ ទើបនគរបាល បានកំណត់មុខសញ្ញាបាន នឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យ តែម្តង។ករណីនេះដកហូតវត្ថុតាងបានរួមមាន៖១/កាបូបដៃតូច១ មានខ្សែដៃពណ៌ទឹកប្រាក់១ខ្សែ, ផ្លាកដៃ១ខ្សែ, ក្រវិលពណ៌ប្រាក់១គូរ, បន្តោងពណ៌សលាយស្វាយ១។ បច្ចុប្បន្ននគរបាល កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRPដោយប៊ុនថេត

