អភិបាលខេត្តកំពង់ចាម​ ចុះ​ពិនិត្យ​ការ​ស្តារឡើងវិញ​ ស្រូវដែលខូចខាត ដោយជំនន់ទឹកភ្លៀង

0

ខេត្តកំពង់ចាម៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ នៅថ្ងៃទី២១ ខែវិច្ឆិកា​ នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​បង្កបង្កើនផល​ ស្រូវស្តារឡើងវិញ ស្ថិត​នៅ​ក្នុង​ឃុំ​ល្វា​ ស្រុក​ព្រៃឈរ​ និង​ឃុំជើងព្រៃ ឃុំតាំងក្រសាំង​ ស្រុក​បាធាយ​ បន្ទាប់រងគ្រោះ ដោយជំនន់ទឹកភ្លៀង។
បេី​តាម​អាជ្ញាធរ​ស្រុក​ព្រៃឈរ​ បាន​ឲ្យដឹងថា​ ប្រជាពលរដ្ឋ ចំនួន​១៣២គ្រួសារ​ បាន​ធ្វេី​ការ​សាបព្រោះ​​ ដេីម្បី​​ស្តារឡើងវិញ​ លេីដំណាំស្រូវ ​ប្រមាណជា​ ​៧០%​ លេី​ផ្ទៃដី​ជាង​៨០​ហិកតា​ ដែល​រងការខូចខាត​ដោយ​ជំនន់​ទឹក​ភ្លៀង​កាលពី​ពេល​កន្លង​មក​ នៅតំបន់​ទំនប់តាឡូ ស្ថិត​ក្នុង​ភូមិ​មេម៊ាំង​ ឃុំ​ល្វា​ ស្រុក​ព្រៃឈរ​​។

គួរគួរបញ្ជាក់ថាក្រោយពីទទួលបានពូជស្រូវ ដែល​ជាអំណោយ ដ៏ថ្លៃថ្លាសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រជាកសិករ បានចាប់ផ្ដើមអនុវត្តការងារ បង្កបង្កើនផលស្ដារឡើងវិញ ជាលទ្ធផលគិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ផ្ទៃដីដែលរងការខូចខាត ចំនួន១.៩៦៧ហិកតា
បានស្តារឡើងវិញចំនួន១.៧០២ហិកតា ស្មើនឹង ៨៦ភាគរយ ក្នុងនោះ​៖​-ស្រុកកំពង់សៀម ខូចខាតចំនួន១១០ហិកតា បានស្ដារឡើងវិញចំនួន១១០ហិកតា ស្មើ១០០ភាគរយ
-ស្រុកស្ទឹងត្រង់ ខូចខាតចំនួន ៨០៧ ហិកតា បានស្តារឡើងវិញចំនួន ៥៨៣ហិកតា ស្មើ៧២ភាគរយ
-ស្រុកបាធាយ ខូចខាតចំនួន ៥៧៨ហិកតា បានឡើងវិញចំនួន ៥៧៨ហិកតា ស្នើនឹង ១០០ភាគរយ
-ស្រុកព្រៃឈរ ខូចខាតចំនួន ១៥៤ហិកតា បានស្ដារឡើងវិញចំនួន ១០៨ហិកតា ស្មើ៧០ភាគរយ។
-ស្រុកជើងព្រៃ ខូចខាតចំនួន ៣១៨ហិកតា បានស្ដារឡើងវិញចំនួន ១៤៣ហិកតា ស្មើ៤៤ភាគរយ​៕SRP