មេព្រៃខេត្តព្រះវិហារ ចុះបង្រ្កាបទីតាំងកែច្នៃឈើខុសច្បាប់ របស់ជនជាតិវៀតណាម នៅស្រុកជាំក្សាន្ត

0

ខេត្តព្រះវិហារ៖លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២០ នេះ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើ ជាំក្សាន្ត កងរាជអាវុធហត្ថខេត្ត ស្រុក ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ ជនជាតិ​វៀតណាម ចំនួន២កន្លែង និងរកឃើញឈើប្រណិត ជាច្រើនដុំដែលបង្រាយតាមព្រៃក្បែរផ្ទះលាក់ផងដែរ។

ទីតាំងដែលជំនាញបង្រាបនេះ ស្ថិតភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ​។

លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ បានឲ្យដឹងថា នៅពេលកម្លាំងសមត្ថកិច្ច ចុះទៅដល់ទីតាំង សិប្បកម្ម ខាងលើ ជនល្មើស ដែលជាជនជាតិវៀតណាម បានរត់គេចខ្លួនអស់ បន្សល់ទុកតែវត្ថុតាងកែច្នៃឈើ និងឈើប្រណីតជាច្រើនកំណាត់។

លោកថា មកដល់ម៉ោងនេះ សមត្ថកិច្ចចម្រុះ កំពុងប្រមូលយកវត្ថុតាងបទល្មើសព្រៃឈើ ទាំងអស់យកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ ជាំក្សាន្តដើម្បីវាស់វែងនឹងដោះស្រាយតាមនិតិវិធីច្បាប់៕SRP