ខេត្តមណ្ឌលគិរី៖មេឈ្មួញរកស៊ីបទល្មើសព្រៃឈើឆ្លងដែន ប្រចាំខេត្តមណ្ឌលគិរី ម្នាក់បានគំរាមសម្លាប់ អ្នកសារព័ត៌មាន ចោល ព្រោះខឹងរឿងប្ដឹងរាយការណ៍ ទៅសមត្ថកិច្ច ពាក់ព័ន្ធការដឹកជញ្ជូនឈើរបស់ខ្លួន។ ឈ្មួញឈើ ដែលរងការចោទប្រកាន់ថា បានគំរាមសម្លាប់អ្នកសារព័ត៌មាន បនោះត្រូវបានគេស្គាល់ថាឈ្មោះ ស៊ូ ម៉ារិទ្ធ អតីតមេបញ្ជាការប៉េអឹមស្នាក់ការសន្តិសុខ៧៦១ ដែលកាលពីកន្លងមកបុគ្គលរូបនេះ ត្រូវអង្គភាពកាត់ឈ្មោះចេញពីក្របខ័ណ្ឌ ក្រោមហេតុផលថា៖ បានរកស៊ីបទល្មើសព្រៃឈើតាំងពីមុនរហូតដល់បច្ចុប្បន្ន។
សេចក្ដីរាយការណ៍បានប្រាប់អ្នកសារព័ត៌មានថា ជារៀងរាល់ថ្ងៃ ឈ្មួញឈើ ឈ្មោះ ស៊ូ ម៉ារិទ្ធ បានប្រើប្រាស់រថយន្តចំនួន៣គ្រឿង សម្រាប់ជាមធ្យោបាយដឹកជញ្ជូនឈើ ចេញពី«តំបន់ដែនជម្រកសត្វព្រៃកែវសីមា» ត្រង់ចំណុចភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ដើម្បីនាំយក ទៅចូលមកផ្ទះរបស់ខ្លួន នៅភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រួចទើបចល័តដឹកចេញទៅវៀតណាម តាមច្រករបៀង ង៉ាំ០៦ ឬង៉ាំ០៧ ស្រុកស្នួល ខេត្តក្រចេះ។ រថយន្តទាំង៣គ្រឿង របស់លោក ស៊ូ ម៉ារិទ្ធ សម្រាប់ដឹកជញ្ជូនឈើ
ទី១«ម៉ាកលុចស៊ីស៤៥០»
ទី២«រថយន្តធុនដ្រាពណ៌ស»
ទី៣«រថយន្តធុនដ្រាពណ៌ស»
បើតាមសេចក្ដីរាយការណ៍បញ្ជាក់ថា៖ បន្ទាប់ពីលោក ឃិន សុខន អ្នកសារព័ត៌មាន នៅខេត្តមណ្ឌលគិរី បានរាយការណ៍ ទៅ លោក កែវ សុភ័គ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ពីដំណើររឿងបទល្មើសដូចខាងលើ ស្រាប់តែសាម៉ីខ្លួន ឈ្មោះ ស៊ូ ម៉ារិទ្ធ បានច្រឡោត ខឹងយ៉ាងខ្លាំង «គំរាមជាសំឡេងតាមប្រព័ន្ធTelegram កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា សំឡេង៖
ពាក់ព័ន្ធទៅនឹងសារសំឡេង គំរាមសម្លាប់អ្នកសារព័ត៌មាននេះ «បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការបំភ្លឺពីលោក ស៊ូ ម៉ារិទ្ធ នៅឡើយទេ នាព្រឹកថ្ងៃសុក្រទី២០ខែវិច្ឆិកា នេះ។
ទោះយ៉ាងណា លោក ឃិន សុខន ចាងហ្វាង ព័ត៌មានរាល់ថ្ងៃ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកកំពុងរៀបចំ ពាក្យបណ្ដឹង ប្ដឹងលោក ស៊ូ ម៉ារិទ្ធ ពីបទ«ជេរប្រមាថ» គំរាមសម្លាប់» តុលាការខេត្តមណ្ឌលគិរី ក្នុងពេលឆាប់ៗខាងមុខនេះ៕SRP

