ខេត្តសៀមរាប៖បុរសម្នាក់បាន ចងក សម្លាប់ខ្លួន សង្ស័យខឹងនឹងម្ដាយស្ដីបន្ទោស។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៥និង៥០នាទី ថ្ងៃទី១៨ខែ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រោយផ្ទះស្ថិតក្នុងភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ជនរងគ្រោះមានឈ្មោះ យ៉ាក សំណាង ភេទប្រុសអាយុ២០ឆ្នាំនៅភូមិកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលល្ងាចក្រោយ ពីត្រឡប់មកពីធ្វើការ នៅក្រុងសៀមរាប មិនទាន់បានចូលផ្ទះផងបានទៅផឹកស៊ី នៅផ្ទះក្បែរ ជិតខាង នៅពេលនោះ ម្តាយឃើញកូនកំពុងតែផឹកស៊ី ក៏ដើរទៅស្តីបន្ទោសថា មកផ្ទះធ្វើអ្វី បើផឹកស៊ីយ៉ាងនេះ មិនគិតការងារ ហើយម្ដាយក៏ត្រឡប់ទៅផ្ទះវិញ។ ចំណែកជណរងគ្រោះ ពេលផឹកស៊ីរួច មុនមកដល់ផ្ទះ បានជិះបង្ហោះម៉ូតូ តាមផ្លូវកៅស៊ូ ដោយដួលបាក់កាត់តាបូទៀតផង។ ពេលមកដល់ផ្ទះ ទុកម៉ូតូហើយចូលដេក។ ស្រាប់តែព្រឹកឡើង ប្អូនប្រុសបានដើរទៅក្រោយផ្ទះស្រាប់តែឃើញបងរបស់ខ្លួនបាន ចងក ស្លាប់បាត់ទៅហើយ ពេលនោះក៏ស្រែកផ្អើលញាតិជិតខាងតែម្តង។សូមបញ្ជាក់ជនរងគ្រោះ ចងក ទៅនិងដើមស្វាយចន្ទី ដោយយកខ្សែលីឡុង ចងហើយបែរមុខទៅទិសខាងកើត៕SRP

