ចាប់មនុស្ស៦នាក់ នៅក្រុងសៀមរាប ករណីគ្រឿងញៀន

0

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៦នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន។ ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង​ ១៥និង៣០នាទី​ ថ្ងៃអង្គារទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២០ ត្រង់​ចំណុច​ភូមិតាចក សង្កាត់សំបួរ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប​ ដឹកនាំផ្ទាល់ដោយ​លោកវរសេនីយ៍ទោ​ ប្រាក់​ វណ្ណះ​ មេបញ្ជាការ​ មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសៀមរាប។

មន្ត្រីអាវុហត្ថបានឲ្យដឹងថាការបង្ក្រាបដំបូង ឃាត់​ខ្លួនមនុស្ស០២នាក់៖

១-ឈ្មោះ​ ស្ម័គ្រ វាសនា ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរសិស្ស រស់នៅភូមិក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

២-ឈ្មោះស៊ុន ស៊ីន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។ជាមួយគ្នានេះសមត្ថកិច្ច បន្តចាប់បក្ខពួកបាន០៤នាក់ទៀត។

១-ឈ្មោះវី ជ័យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែករស់នៅភូមិ​ចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

២-ឈ្មោះ​ព្រឿង បារាំង ភេទប្រុស​ អាយុ​២៦ឆ្នាំ​ មុខរបរធ្វើស្រែ​ រស់នៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាបខេត្តសៀមរាប​។

៣-ឈ្មោះ​ ឆិត ឆោម ភេទប្រុស​ អាយុ​២៤ឆ្នាំ​ មុខរបរកម្មកររស់នៅភូមិខ្នា​រ សង្កាត់ក្របីរៀល ក្រុងសៀមរាប​ ខេត្តសៀមរាប​។

៤-ឈ្មោះ​ម៉េង បូរៀង ភេទប្រុស​  អាយុ១៧ឆ្នាំ​ មុខរបរកសិករ  រស់នៅភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប​។ដកហូត​វត្ថុ​តាងរួមមាន៖ទូរស័ព្ទ​០៥គ្រឿង​ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន០៤កញ្ចប់។បច្ចុប្បន្ន​ ជនសង្ស័យ​ និងវត្ថុតាង​ ត្រូវបានបញ្ជូន ទៅការិយាល័យគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីអនុវត្តបន្ត៕SRP