ខេត្តកំពង់ចាម៖លំនៅដ្ឋានពលរដ្ឋចំនួន ២ខ្នង ត្រូវបានអគ្គិភ័យ ឆាប់ឆេះបំផ្លាញទាំងស្រុងរួមទាំងទ្រព្យសម្បត្តិផងដែរ។
ហេតុការណ៍បានកើតឡើងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទីរសៀល នៅចំណុចភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថាទី1.ឈ្នោះ ពៅ យ៉ន ភេទ ស្រី អាយុ៧២ឆ្នាំ សញ្ជាតិខ្មែរ ផ្ទះទំហំ 4×8ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ឆេះខូចខាតទាំងស្រុង និងបានខូចខាតសម្ភាររួមមាន÷
+ខោ.អាវមួយចំនួន
+ទូរទស្សចំនួន១គ្រឿង
+អង្ករចំនួន១បេ
+កង់ចំនួន ៣គ្រឿង
+ចាន.ឆ្នាំង និងសម្ភារប្រើប្រាស់មួយចំនួន។
ទី2.ឈ្មោះ លន់ ហ៊ាង ភេទ ប្រុស អាយុ59 ឆ្នាំ សញ្ជាតិខ្មែរ ផ្ទះ03ខ្នង ទំហំ 6×15ម៉ែត្រ សង់ពីឈើរប្រក់ក្បឿង ឆេះខូចខាតទាំងស្រុង រួមមាន
+ខោ.អាវ មួយចំនួន
+ចាន ឆ្នាំងនិងសម្ភារប្រើប្រាស់មួយចំនួន។
បលតាមការសន្និដ្ឋានៈ មូលហេតុឆ្លងចរន្តអគ្គិសនី។
គ្រោះថ្នាក់អគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
កម្លាំងអន្តរាគមន៍បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង គឺរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ០១គ្រឿង -និងរថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន៣ឡាន។សូមបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ ករណីអគ្គិភ័យនេះ លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំកម្លាំងអន្តរាគមន៍របស់ស្រុក បាញ់ពន្លត់អគ្គិភ័យផងដែរ៕SRP

