តា យូ ថៅកែតារាងបាល់«៨៨៨៨» បានធ្វើកិច្ចសន្យាហើយ

0

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាបបានឲ្យដឹងថានៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្លាំងសមត្ថកិច្វ បានចុះទៅដល់ទីតាំងតារាងបាល់ទះ«៨៨៨៨» ដោយបានត្រួតពិនិត្យឃើញថាមិនមានករណី លេងល្បែងស៊ីសង ចាក់អាប៉ោង និងប្រជល់មាន់ ដូចសាព័ត៌មាន បានផ្សព្វផ្សាយនោះទេ។

ប៉ូលិសបន្តថាតារាងបាល់ទះ ៨៨៨៨ ខាងលើគឺជាកន្លែងកីឡាហាត់ប្រាណ ដែលជួបជុំទៅដោយអ្នកលេងបាល់ទះ នៅពេលព្រឹកឬពេលល្ងាចតែប៉ុណ្ណោះ។

ទោះយ៉ាងណាសមត្ថកិច្ច បានហៅឈ្មោះ តាន់ លឹមយូ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលជាម្ចាស់តារាងបាល់ទះ «៨៨៨៨» មកធ្វើកិច្ចសន្យានិង ផ្តិតមេដៃដោយសន្យាថា ទីតាំងតារាងបាល់ទះរបស់គាត់ ដាច់ខាតគឺមិនអោយមានការលេងភ្នាល់ល្បែងស៊ីសង ខុសច្បាប់ឡើយ។

បើតាមសមត្ថកិច្ចបានបន្តថាការចុះពិនិត្យនេះ បន្ទាប់ទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ ស្នងការ ឲ្យចុះពិនិត្យទីតាំងតារាងបាល់ទះ៨៨៨៨ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថាមានលេងល្បែងភ្នាល់ស៊ីសងខុសច្បាប់ ចាក់អាប៉ោង និងប្រជល់មាន់ នៅទីនោះ៕SRP