លោកស្រី​ ម៉ែន សំអន ​ប្រគេន​បច្ច័យ​ជិត៩០លានរៀល សម្រាប់ កសាងសមិទ្ធផល ក្នុងវត្តបឹងដែង

លោកស្រី​ ម៉ែន សំអន ​ប្រគេន​បច្ច័យ​ជិត៩០លានរៀល សម្រាប់ កសាងសមិទ្ធផល ក្នុងវត្តបឹងដែង

ខេត្តកំពង់ចាម​៖ក្នុងដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​សមិទ្ធផល​នានា​ នៅវត្តព្រះមហោសថសុវណ្ណគីរី បឹងដែង (ហៅវត្តផ្កាឈូកមាស) ស្ថិតនៅ​ក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ លោកស្រីម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា​ និងអធិការកិច្ច បាន​នាំយក​នូវ​ថវិកា​របស់​សប្បុរសជន​នានា​ ចំនួន​៨០លានរៀល​ និង​២០០០ដុល្លារ​អាមេរិក​ ប្រគេន​ដល់​ព្រះសង្ឃ​ ដេីម្បី​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យ​កាន់តែ​មាន​ការ​រីកចម្រើន​បន្ត​ទៅ​ទៀត​។ ​

ក្នុង​ពិធី​នេះក៏មាន​ការអញ្ជើញចូលរួមពី​ លោកស្រី​​ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក​ អ៊ុនចាន់ដា​ អភិបាលខេត្តកំពង់ចាម រួមទាំង​ប្រតិភូអមដំណើរ លោកឧកញ៉ា លោក​ លោកស្រីថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អាជ្ញាធរមូលដ្ឋាន​ ព្រមទាំង​ពុទ្ធបរិស័ទ​ជាច្រើន​
ផងដែរ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោកស្រីម៉ែន​ សំអន​​ មាន​ប្រសាសន៍​ថា​ ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព​ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ របស់សម្តេចតេជោ ហ៊ុន​ សែន​ ជា​នាយករដ្ឋមន្ត្រី​​ ទេីប​យេីង​មាន​ឱកាស​ធ្វើ​បុណ្យ​ កសាងកុសលរួមគ្នា។ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ រួមគ្នាថែរក្សាសុខសន្តិភាពនេះ ឲ្យ​បាន​គង់វង្ស​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​ ប្រទេសជាតិយើង ឲ្យកាន់តែមានការរីកចម្រើនបន្តទៅទៀត។

លោកស្រក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ ឲ្យ​មានការ​ថែទាំ​សុខភាព​ ជៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ ជាពិសេស​ការ​អនុវត្ត​វិធានការ​ការពារ​ ទប់ស្កាត់ចំពោះការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ តាម​សេចក្តី​ណែនាំ​ របស់ក្រសួងសុខាភិបាល ឲ្យ​បាន​ជាប់​ ជាប្រចាំផងដែរ៕SRP