ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន ថៅកែសណ្ឋាគារម្នាក់

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន ថៅកែសណ្ឋាគារម្នាក់

ខេត្តសៀមរាប៖ថៅកែសណ្ឋាគារម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួន ពាក់ព័ន្ធ ពីបទគំរាមកំហែងហែកកេរ្តិ៍។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី ០៩ ខែតុលាឆ្នាំ២០២០ នៅក្នុង ខេត្តសៀមរាប។

បុរសដែលត្រូវសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនមានឈ្មោះ GANSHAW JOHN EDWARD កើតថ្ងៃទី ២១ ខែសីហាឆ្នាំ ១៩៦៣ មុខរបរម្ចាស់សណ្ឋាគារ Butterfly Pea កាន់លិខិតឆ្លងដែនលេខ565454607 ជនជាតិអាមេរិកាំង។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២០ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ច. ស.ប ភេទប្រុសអាយុ ៣៣ឆ្នាំ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាបមុខរបរចុងភៅ ស្ដីពីឈ្មោះ GANSHAW JOHN EDARD បានបង្ហោះរូបភាពអាសអាភាស របស់ខ្លួន ឲ្យទៅ ទៅខ្លួន ហើយនិយាយគំរាមកំហែងទារលុយចំនួន ៨ម៉ឺនដុល្លារ ជាថ្នូរនឹងការមិនបង្ហោះរូបភាពអាក្រាត របស់ខ្លួនជាសាធារណៈ។

តាមចម្លើយសារភាព របស់បុរសខាងលើ ថាពិតជាបានផ្ញើរូបភាពអាក្រាតឲ្យឈ្មោះ ច.សប ពិតមែន ពីព្រោះជនរងគ្រោះ
ឈប់ស្រលាញ់ខ្លួន។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ ជាមនុស្សភេទទីបី ស្រឡាញ់ភេទដូចគ្នា។

តាមរយ:ការស្រាវជ្រាវ របស់សមត្ថកិច្ច បានពិនិត្យ ឆែកឆេរផ្ទះជនសង្ស័យ ដោយរកឃើញវត្ថុតាងមួយចំនួនដូចខាងក្រោម:
កុំព្យូទ័រយួដៃចំនួន ០២គ្រឿង
Ipatចំនួន ០២គ្រឿង Cammera canongចំនួន ០១គ្រឿង
លិង្គសិប្បនិម្មិតចំនួន០១ និងស្រោមអនាម័យ ប្រេីប្រាស់រួចមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តតាមផ្លូវច្បាប់៕SRP