ស្រុកពួក កើតមាន ញឹកញាប់ណាស់

ស្រុកពួក កើតមាន ញឹកញាប់ណាស់

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកពួកបានដឹងថាគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលធ្វើឱ្យមនុស្ស ៤នាក់រង របួសធ្ងន់៣នាក់ ស្រាលម្នាក់។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្ត និង រថយន្ត ដែលបានបើកបរ បញ្ច្រាសទិសគ្នា ដែលបង្កឡើងដោយរថយន្ត កូរ៉េ ទម្ងន់ពីរ តោនកន្លះពាក់ស្លាកលេខសៀមរាប3A-2246 ដឹកទ្រុងដាក់មាន់ បានបើកបរមកពីទិខាងលិច ឆ្ពោះទៅកើត បានរ៉េចង្កូតទៅចូលគន្លងផ្លូវខាងឆ្វេង ហើយបានទៅបុកជាមួយរថយន្តធុនកាំម៉ាស់សណ្តោង ពាក់ផ្លាកលេខភ្នំពេញ4A-0673 បើកបរមកពីទិសខាងកើត ទៅទិសខាងលិច ដែលមានផ្ទុកជ័រទឹកពេញទ្រុងរថយន្ត ដែលធ្វើឱ្យរថយន្តកាំម៉ាស់ រ៉េចង្កូតទៅខាង ឆ្វេង ហើយបានធ្លាក់ក្បាលរថយន្តចូលស្រះទឹក ទៅបុកដីមាត់ស្រះ ធ្វើឱ្យខូចខាតផ្នែកខាងមុខ និង ធ្វើឱ្យជ័រទឹក ធ្លាក់រាយពេញទឹកស្រះ។ ចំណែករថយន្តកូរ៉េ ដែលជាអ្នកបង្កក៏បានក្រឡាប់នៅលើទ្រូងផ្លូវខូចខាតផងដែរ។

លោកអធិការបន្តទៀតថាហេតុការណ៍នេះ គឺបណ្តាមកពីអ្នកបើកបររថយន្តកូរ៉េដឹកទ្រុងមាន់ បើកបរល្បឿនលឿន មិនប្រកាន់ស្តាំ ក្នុងស្ថានភាពងងុយដេក។ ដោយឡែកជនរងគ្រោះ បានសង្គ្រោះនៅមណ្ឌលសុខភាពឃុំព្រៃជ្រូក និងបានសង្គ្រោះបន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រថយន្ត ទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញ អូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើមី្បធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើង នៅវេលា ម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែត្រ៣៥១និង៣៥២៕SRP