រថយន្តលុចស៊ិសទំនើប ព្រលះថ្មចែកទ្រូងផ្លូវ អស់៣ផ្ទាំង នៅក្រុងសៀមរាប

រថយន្តលុចស៊ិសទំនើប ព្រលះថ្មចែកទ្រូងផ្លូវ អស់៣ផ្ទាំង នៅក្រុងសៀមរាប

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា រថយន្តលុចស៊ិស មួយគ្រឿង ម៉ាក់GS៣០០ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២BA០១៦៩ បានបើកបុកថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យខូចខាតរថយន្តយ៉ាងដំណំនិងរបើកថ្មចែកទ្រូងផ្លូវអស់៣ផ្ទាំង។

ហេតុការណ៍បានកើតឡើងនៅមុខការាសសាំងតូតាល់ ខាងកើតផ្សារលើធំថ្មី ជាប់ស្តុប ស្ថិតក្នុងភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុងសៀមរាបតាមផ្លូវជាតិលេខ៦ នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ នៅថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ ២០២០។

បើតាមមន្ត្រីនៅក្នុងកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តស៊ិសបង្កហេតុនេះ បានបើកបរពីទិសខាងកើតមកលិច មកដល់ចំណុចខាងលើ បានរេចង្កូតទៅបុកផ្ទាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យ អស់ចំនួន៣ផ្ទាំងតែម្ដង។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូង អាចបណ្ដាលមកពីជាប់កំរាលជាន់ជើង។

យោងតាមប្រភពបានបង្ហើបឲ្យដឹងថា ម្ចាស់រថយន្តត្រូវបានគេដឹងថាជាមន្ត្រីនៃមន្ទីរសូរិយោដីខេត្តសៀមរាប(សូមលាក់ឈ្មោះសិន)។

ជុំវិញហេតុការណ៍នេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីព័ត៌មានលម្អិតនៅឡើយទេ៕SRP