ថៃឃាត់ខ្លួន«ខ្មែរ៣នាក់»​​ ដែលលួចកាប់ព្រៃឈើ កន្លែងតំបន់ហាមឃាត់

ខេត្តបាត់ដំបង៖ជនជាតិ«ខ្មែរចំនួន៣នាក់» ត្រូវបានកម្លាំងអភិរក្សព្រៃឈើថៃ ឃាត់ខ្លួននៅលើទឹកដីថៃ ទល់មុខនឹងស្រុកសំឡូត ខេត្តបាត់ដំបង ខណៈពួកគេកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ ដោយជ្រៀកជាផ្ទាំង ដើម្បីនាំឆ្លងដែនចូលមកកាន់ទឹកដីកម្ពុជា និងលក់ទៅលើទីផ្សារ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១២ និង៣០នាទីម្សិលមិញ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាកម្លាំងអភិរក្សព្រៃឈើថៃ បានដើរល្បាតត្រង់ចំណុចខាងក្រោយកងរយថៃលេខ៥១៦ បានប្រទះឃើញ លរដ្ឋខ្មែរទាំង៣នាក់ កំពុងធ្វើសកម្មភាពលីឈើក្នុងភូមិសាស្រ្តភូមិបានមួង ឃុំនឺនស៊ីស្រុកបររ៉ៃ ខេត្តត្រាត ទើបកម្លាំងមេព្រៃថៃឃាត់ខ្លួនតែម្តង។

ពលរដ្ឋខ្មែរ ទាំងនោះមានឈ្មោះ ១ សែម រដ្ឋ ភេទប្រុសអាយុ១៧ឆ្នាំ។

២ឈ្មោះ អៀត សុខឃឿន ភេទប្រុសអាយុ២៦ឆ្នាំ។

៣ឈ្មោះ ចាន់ សុខខា ភេទប្រុសអាយុ៣១ឆ្នាំ។អ្នកទាំង៣នាក់ រស់ភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។

បច្ចុប្បន្នជនជាតិខ្មែរទាំង០៣ នាក់ខាងលើ មិនទាន់ឃើញភាគីថៃដោះលែងនៅឡើយទេ។ ដោយសមត្ថកិច្ចនៅក្នុងតំបន់នោះបានអះអាងថា គេកំពុងរង់ចាំមើលខាងការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ក្នុងការទាក់ទងទៅភាគីថៃដើម្បីចរចារ និងសម្របសម្រួល សុំអោយដោះលែងពលរដ្ឋខ្មែរទាំងនោះមកវិញនាថ្ងៃនេះ៕SRPដោយប៊ុនថេត