ខេត្តព្រះវិហារ៖យ៉ាងហោចណាស់មនុស្ស ១៧ នាក់ រងរបួសធ្ងន់ស្រាល និងស្លាប់ម្នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត។
ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ តាមផ្លូវជាតិលេខ៦២ ចន្លោះគីឡូមែត្រលេខ៤៨ ៊៊_៤៩ត្រង់ចំណុចចំការកៅស៊ូ ភូមិអូពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តជួបហេតុការណ៍ខាងលើ ម៉ាកស្តារិចពណ៌សពាក់ស្លាកកំពង់ឆ្នាំង 2C- 3339 ដឹកអ្នកដំណើរ ១៨នាក់ ទិសដៅពីជើងទៅត្បូង បានក្រឡាប់ដោយខ្លួនឯង។ ក្រោយកើតហេតុអ្នករងរបួសត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។ ចំណែកតៃកុងរថយន្ដបានរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានដឹងថាអ្នកធ្វើដំណើរទាំង ១៨នាក់ អ្នកនៅខេត្តកំពង់ឆ្នាំង។ ករណីនេះដោយសារតែកុងបើកបរក្នុងស្ថានភាព ងងុយដេក។ បើតាមសមត្ថកិច្ចថានៅក្នុងរថយន្តគ្រោះថ្នាក់នេះក៏ឃើញមាន ត្រីមួយចំនួន អាចពួកគាត់ទើបត្រឡប់មកពីរកត្រីនៅខេត្តស្ទឹងត្រែង៕SRP

