មិនដឹងឈឺចាប់ប៉ុណ្ណាទេ «កូនខឹងឪពុកមិនធ្វើម្ហូប» យកដំបងឈើ វាយឲ្យរបួសធ្ងន់

ខេត្តឧត្ដរមានជ័យ៖សមត្ថកិច្ចបានឃាត់ខ្លួនកូនបង្កើតម្នាក់ក្រោយពីបានធ្វើសកម្មភាពយកដំបងឈើវាយឪពុកបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់។

ការឃាត់ខ្លួនធ្វើឡើងនៅព្រឹកថ្ងៃទី ២៧ ខែ តុលា​​​ នេះ នៅភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល ដោយនគរបាលស្រុកបន្ទាយអំពិល។
សមត្ថកិច្ចបានឲ្យដឹងថាករណីហិង្សាដោយចេតនា មានស្ថានទំម្ងន់ទោស ប្រព្រឹត្តកាលវេលាម៉ោង ១៩និង០០ នាទី ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០ នៅភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល បង្កឡើងដោយជនសង្ស័យឈ្មោះ ធៀន ផល ភេទប្រុស អាយុ ៣៣ ឆ្នាំ បានយកដំបងឈើប្រវែង ៧១សងទីម៉ែត្រ វាយទៅលើជនរងគ្រោះ ឈ្មោះ ដុក ធៀន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ (ត្រូវជាឱពុកបង្កើត) បណ្តាលអោយរងរបួស ចញ្ចើម ចំនួន ០៣ កន្លែង។ មូលហេតុ ខឹងនិងឪពុកមិនធ្វើម្ហូប។
សមត្ថកិច្ចបានបញ្ជាក់ថាបន្ទាប់ពីមានហេតុការណ៍នេះ លោកស្នងការន គរបាលខេត្ត បានចាត់អោយអធិការស្រុក នាំជនរងគ្រោះ ទៅមន្ទីរពេទ្យនិងបានប្រគល់ថវិកាមួយចំនួនដល់ជនរងគ្រោះ។
ដោយឡែកជនដៃដល់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕SRP