លោកនេត សាវឿន ផ្ដល់អំណោយអង្ករ៥តោន នឹងថវិកា១០លានរៀល ជូនប៉ូលិសអន្តរាគមន៍ខេត្តសៀមរាប

លោកនេត សាវឿន ផ្ដល់អំណោយអង្ករ៥តោន នឹងថវិកា១០លានរៀល ជូនប៉ូលិសអន្តរាគមន៍ខេត្តសៀមរាប

ខេត្តសៀមរាប៖អំណោយ អង្ករចំនួន ០៥តោន នឹងថវិកាចំនួន១០លានរៀល ដ៏ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានប្រគល់
ជូនដល់កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ការប្រគល់នេះនារសៀលថ្ងៃច័ន្ទ ទី២៦ ខែតុលា នេះ នៅស្នងការនគរបាល ខេត្តសៀមរាប ក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយការិយាល័យ និងកងកម្លាំងអន្តរាគមន៍ សរុបចំនួន
២០០នាក់ ផងដែរ៕SRP