ស្ត្រីម្នាក់ «បានសម្រាលកូនកណ្តាលផ្លូវ»

ស្ត្រីម្នាក់ «បានសម្រាលកូនកណ្តាលផ្លូវ»

ខេត្តរតនគិរី៖សេចក្ដីរាយការណ៍បានឲ្យដឹងថាស្ត្រីម្នាក់ «បានសម្រាលកូនកណ្តាលផ្លូវ»។

ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២០​ វេលាម៉ោងប្រមាណជា​ ១០និង១៥នាទី​ នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្ត្រីបានឲ្យដឹងថាករណីស្រ្តីឈឺពោះសម្រាលកូននេះ ត្រូវបានសង្រ្គោះដោយបុគ្គលិកឆ្មបនៃមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ​ រួចបានដឹក បញ្ជូនមកមណ្ឌលសុខភាព តាមរយៈកម្លាំងអធិការដ្ឋាន នគរបាលស្រុកអូរយ៉ាដាវ។

ស្រ្ដីសម្រាលកូនឈ្មោះ ទូច សុខខឿ ទីកន្លែងកំណេីតភូមិឡំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ​ ក៏ប៉ុន្តែសព្វថ្ងៃបានផ្លាស់ទីលំនៅ​ មកនៅភូមិប៉ក់ធំ​ ឃុំប៉ក់ ញៃ​ ស្រុកអូរយ៉ាដាវវិញ។

ស្រ្ដីសម្រាលកូនខាងលេីបានឈឺពោះខ្លាំង ហេីយ ក៏បានធ្វេីដំណេីរមកមណ្ឌលសុខភាពស្រុកអូរ យ៉ាដាវ​ តែមកដល់ពាក់កណ្ដាលផ្លូវស្រ្តីនោះក៏ឈឺពោះខ្លាំងហេីយក៏បានសំរាលកូននៅពាក់កណ្ដាលផ្លូវតែម្ដង​ ដោយមានការសង្រ្គោះដោយបុគ្គលិកឆ្មបនៃមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ​។

សូមជម្រាបថានៅពេលនេះស្រ្ដី និងកូន បានមកដល់មណ្ឌលសុខភាព ស្រុកអូរយ៉ាដាវ ហេីយទាំងម្ដាយទាំងកូនមានសុខភាពល្អ ក្រោយការសង្រ្គោះពីអ្នកគ្រូពេទ្យ៕SRP