ខេត្តព្រះវិហារ៖តាមសេចក្ដី រាយការណ៍បានឲ្យដឹងថាសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់ចេញពីខេត្តព្រះវិហារឆ្ពោះទៅខេត្តកំពង់ធំ នៅតែបន្តកើតមានឥតឈប់ឈរ បើទោះបីជាអាជ្ញាធរសមត្ថកិច្ចបានរឹតបន្តឹងយ៉ាងណាក៏ដោយ។
ជាក់ស្ដែងនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ មានរថយន្តស៊ីណា ២គ្រឿង ដឹកឈើប្រណិតចេញពីស្រុកសង្គមថ្មី ខេត្តព្រះវិហារ
ឆ្ពោះទៅខេត្តកំពង់ធំ តាមបណ្តោយផ្លូវលេខ ៦២ ប៉ុន្តែមកដល់ចំណុចចំការកៅស៊ូ ស្ថិតនៅភូមិអូពោធិ៍ ឃុំ រមណីយ៍ ស្រុករវៀង បានបែកកង់មួយគ្រឿង ត្រូវបានមន្តី្របរិស្ថានរឹបអូសអូសយកមករក្សាទុកនៅដែនជំរកសត្វព្រៃបឹងពែរ មួយគ្រឿងទៀតបើករត់បាត់។
មន្ត្រីដែនជំរកសត្វព្រៃបឹងពែរ បានប្រាប់អ្នកសារព័ត៌មានថា
រថយន្តស៊ីណា ដឹកឈើខាងលើ
ពណ៌ស ស្លាកលេខ ២A.៦១៥៤.
ខាងក្នុងរថយន្តមានឈើឈ្លីកចំនួន.១៦៥០ ម៉ែត្រគូប អ្នកបើកបរ រត់គេចខ្លួន។
សុំបញ្ជាក់ថាសកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តព្រះវិហារឆ្ពោះទៅខេត្តកំពង់ធំតាមផ្លូវជាតិលេខ ៦២ នៅតែបន្តកើតមានយ៉ាងអាណាធិបតេយ្យ ដោយក្រុមឈ្មួញប្រើប្រាស់រថយន្តសាំយ៉ុង រថយន្ត ស៊ីណា រាប់សិបគ្រឿងក្នុងការដឹកជញ្ជូនឈើ ដោយខុសច្បាប់
មិនមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរសមត្ថកិច្ចនោះទេ៕SRP