បុរសម្នាក់ ចង.កសម្លាប់ខ្លួន នៅបន្ទប់ទឹក ក្នុងស្នងការខេត្តសៀមរាប

បុរសម្នាក់ ចង.កសម្លាប់ខ្លួន  នៅបន្ទប់ទឹក ក្នុងស្នងការខេត្តសៀមរាប

ខេត្តសៀមរាប៖បុរសម្នាក់បាន ចង.កសម្លាប់ខ្លួននឹងកន្សែងពោះគោ នៅក្នុងបន្ទប់ទឹក នៅក្នុងស្នងការខេត្តសៀមរាប ក្រោយនគរបាលឃាត់ខ្លួនករណីរំលោភកូនស្រី ប្តីដើម រហូតមានផ្ទៃពោះ៤ខែ។
ហេតុការណ៍ចង.ក សម្លាប់ខ្លួននៅម៉ោងប្រមាណជាជិតភ្លឺថ្ងៃទី១៨ខែតុលាឆ្នាំ២០២០ នៅក្នុងបន្ទប់ទឹក ការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន។
សមត្ថកិច្ចបានដឹងថាការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ស្ថិតនៅផ្ទះជនរងគ្រោះ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនសង្ស័យ មានឈ្មោះស័ក្ត សំអូន ភេទ ប្រុស អាយុ៦២ឆ្នាំ រស់នៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថាជនសង្ស័យបានសារភាពថាខ្លួនបានរំលោភសេពសន្ថវៈលើកូន ស្រីប្តីដើម ឈ្មោះក ល.ហ អាយុ ១៤ ឆ្នាំ បានសម្រេចជាច្រើនលើកនិងគំរាមថាបើបែករឿងសម្លាប់ចោលទាំងម៉ែ ទាំងកូនរួចហើយគាត់រត់ចូលឡានដោយខ្លួនឯង។
បើតាមសមត្ថកិច្ចបន្ថែមថា ក្រោយពីការសាកសួររួច ក៏សុំគោលការណ៍ឃាត់ខ្លួន ដោយនៅក្នុងបន្ទប់ធ្វើការសមត្ថកិច្ចបានប្រមូលសម្ភារផ្សេងៗចេញអស់។ ប៉ុន្តែជនសង្ស័យបានយកកន្សែងពោះគោរបស់គាត់ចូលក្នុងបន្ទប់ទឹកចង.ក ធ្វើអត្តឃាតដោយខ្លួនឯង។ ករណីនេះសមត្ថកិច្ចចម្រុះ ធ្វើការពិនិត្យសាកសព ឃើញថាជនសង្ស័យបានធ្វើអត្តឃាតដោយចងករសម្លាប់ដោយខ្លួនឯងពិតប្រាកដមែន។បច្ចុប្បន្ននគរបាលជំនាញនិងគ្រួសារជនរងគ្រោះ បានចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕SRP