ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែខែតុលានេះ អញ្ជើញចុះពិនិត្យការបង្កបង្កើនផលស្រូវរដូវវស្សា របស់បងប្អូនប្រជាកសិករ ស្ថិតនៅក្នុងឃុំខ្នុរដំបង ឃុំត្រពាំងគរ និងឃុំសំពងជ័យ ស្រុកជើងព្រៃ។
គួរបញ្ជាក់ថា ការបង្កបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ២០២០នេះសម្រាប់ខេត្តកំពង់ចាម អនុវត្តបាន៖ ការភ្ជួររាស់ ៩២ ៧១៥ហិកតា សំណាប ១៤៧ហិកតា និងការដាំដុះ ៩២ ៧១៥ហិកតា ស្មើនឹង ១០៧.២៣% នៃផែនការ ៨៦ ៤៦១ហិកតា លឿនជាងឆ្នាំមុន ៣ ៤២៤ ហិកតា បើធៀបនឹងរយៈពេលដូចគ្នា។
ចំពោះការប្រមូលផលបាននឹងកំពុងចាប់ផ្តើមលើផ្ទៃដី សរុបចំនួន ២២ ៩១៨ហិកតា ស្មើនឹង២៤.៧២%នៃផ្ទៃដីអនុវត្ត។
ដោឡែកដំណាំរួមផ្សំរដូវវស្សាឆ្នាំ២០២០ អនុវត្តបាន៖ ការភ្ជួររាស់ ៥១ ១២៩ហិកតា និងការដាំដុះ ៥១ ១២៩ហិកតា ស្មើនឹង១០១.០០% នៃផែនការ ៤៩ ៦៣៣ហិកតា យឺតជាងឆ្នាំមុនចំនួន ២៩៥ហិកតា បើធៀបនឹងរយៈពេលដូចគ្នា។
ចំពោះការប្រមូលផលបាននឹងកំពុងចាប់ផ្តើមលើផ្ទៃដី សរុបចំនួន ២០ ៧៤៩ហិកតា ស្មើនឹង៤១.៣៩%នៃផ្ទៃដីអនុវត្ត។
បេីយោងតាមរបាយការណ៍របស់ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ចាប់គិតត្រឹមព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាមមានកម្ពស់១១.១៣ បេីប្រៀបធៀបនឹងថ្ងៃម្សិលមិញឡេីង០.១៣ម៉ែត្រ ចំពោះកម្រិតទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ន១៥,២០ ដោយឡែកឆ្នាំ២០១៨កន្លងទៅទឹកមានកម្ពស់៦.១៦ម៉ែត្រ៕SRP