ខេត្តកែប៖ករណីសកម្មភាពចាក់ដីលុបសមុទ្រ នៅចំណុច ភូមិអំពែង ឃុំ អង្កោល ស្រុក ដំណាក់ចង្អើរ ខេត្តកែប ត្រូវបាន លោក សោម ពិសិដ្ឋ អភិបាលខេត្ត បញ្ជាឱ្យកាយចេញវិញជាបន្ទាន់។ ការបញ្ជានេះបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយថាបុគ្គលឈ្មោះ គង់ យន្ត ដែលមានងារជា ក្រុមប្រឹក្សាឃុំអង្កោល បានចាក់ដីលុបសមុទ្រ ទាំងបំពានច្បាប់ ខណៈដែលខ្លួនឯងគឺជាមន្ត្រីអនុវត្តច្បាប់។
បើតាមសេចក្ដីរាយការណ៍ថាលោកស្រី គឹម ចាន់នី អភិបាល ស្រុកដំណាក់ចង្អើរ បានឲ្យក្រុមការងារ ចុះទៅពិនិត្យ សកម្មភាព កាយដីវិញ ធ្វើឲ្យប្រជាពលរដ្ឋ មានការសារទរ យ៉ាងខ្លាំង ចំពោះចំណាត់ការ របស់អភិបាលខេត្ត៕SRP
អភិបាលខេត្តកែប បញ្ជាឲ្យអ្នកចាក់ដី លុបសមុទ្រ កាយចេញវិញជាបន្ទាន់