នៅមុននេះបន្តិច ពលរដ្ឋខេត្តសៀមរាបម្នាក់ ត្រូវបាន«សត្វពស់ខាំ​» ពេលនេះកំពុងជួយសង្គ្រោះ

ខេត្តសៀមរាប៖នៅមុននេះបន្តិច ពលរដ្ឋខេត្តសៀមរាបម្នាក់ ត្រូវបាន«សត្វពស់ខាំ​» ពេលនេះកំពុងជួយសង្គ្រោះ។នេះបើយោងតាម ការបញ្ជាក់របស់អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯក លឹមសម្បត្តិ។
អធិការនគរបាលស្រុកសាគងបានបញ្ជាក់ថា មុននេះបន្តិចនាវេលាម៉ោង ១៩និង៤៥នាទីយប់ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០នេះ នៅចំណុចខាងជើងភូមិលលៃ​ ឃុំបាគង​ ស្រុកប្រាសាទបាគង មានករណីសត្វពស់ខាំ​ជនរងគ្រោះម្នាក់​ ឈ្មោះឡង់ រ៉ាភីភេទប្រុសអាយុ១៨ឆ្នាំ​ ខណៈដែលជនរងគ្រោះកំពុងចុះមើលសន្ទូចដាក់ត្រី​ បណ្តាលអោយ​សន្លប់​ពេលមកដល់ផ្ទះ ត្រូវបានក្រុមគ្រួសារ​ និងមន្ត្រីនគរបាលមូលដ្ឋាន​ សហការណ៍ ជាមួយមន្ត្រីសុខាភិបាល ជួយបញ្ជូន​តាមរថយន្តមកមណ្ឌលសុខភាពបាគង និងបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ជាមួយគ្នានេះ លោកសូមអំពាវនាវ​ ដល់បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ តាមតំបន់ដែលមានទឹកជន់​ឡើង​ សូមមានការប្រុង​ប្រយ័ត្ន​ចំពោះ សត្វ​អាសិរពិសគ្រប់ប្រភេទ​ បង្ការកុំអោយមានគ្រោះថ្នាក់៕SRP