ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាបុរសម្នាក់បើកម៉ូតូបានទៅបុកបង្គោលផ្លាកប៉ាណូ បណ្ដាលឲ្យធ្លាក់ទឹកស្លាប់។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២០ ចំណុចផ្លូវវត្តត្រាំនាគ ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបាននាំយកជនរងគ្រោះទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ស្លាកលេខសៀមរាប ១Z០៨២៩៕SRP

