ខេត្តកំពង់ធំ៖សកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦២មកកំពង់ធំបានកើតមានយ៉ាងអនាធិបតេយ្យបំផុតប៉ុន្តែអាជ្ញាធរខេត្តព្រះវិហារនិងជំនាញពាក់ព័ន្ធមិនមានឆន្ទះក្នុងការបង្ក្រាបឡើយ។ ប្រការដែលអាជ្ញាធរខេត្តព្រះវិហារនិងជំនាញពាក់ព័ន្ធមិនទប់ស្កាត់បង្ក្រាបបែបនេះត្រូវបានគេសង្ស័យថាបានគប់គិតគ្នាជាប្រព័ន្ធ។
ជាក់ស្ដែងនៅទី២ ខែតុលាឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦២ មន្ត្រីជំនាញខេត្តកំពង់ធំបានបង្ក្រាបរថយន្តស៊ាំយ៉ុងដឹកឈើល្មើសច្បាប់មួយគ្រឿងដែលឈ្មួញបានដឹកចេញពីទឹកដីខេត្តព្រះវិហារ នៅចំណុចភូមិឥន្ទខ្មា ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រថយន្តដែលមន្ត្រីខេត្តកំពង់ធំបង្ក្រាបពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2F-8643 ដឹកឈើលេខ១ ប្រភេទឈើឈ្លិក សរុបចំនួន (៣.៣៣០)ស្មើរនិង៣គីប៣ផ្លាន។
សូមបញ្ជាក់ថាការដឹកជញ្ជូនឈើដោយខុសច្បាប់ចេញពីទឹកដីខេត្តព្រះវិហារចូលខេត្តកំពង់ធំបានកើតមានយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរជំនាញមិនបង្ក្រាបឡើយ។ ឈ្មួញឈើដ៏ធំដែលបានធ្វើសកម្មភាពដឹកឈើចេញពីខេត្តព្រះវិហារ គឺឈ្មោះធី៕SRP

