បីនាក់ ម្នាក់អាជីវករ ជាងសំណង់ ធ្វើស្រែ ត្រូវបានអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនបុរស ៣នាក់ ករណីជួញដូរគ្រឿងញៀន

0

ខេត្តសៀមរាប៖បុរស៣នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបនិងស្រុកពួកចាប់ខ្លួនពាក់ព័ន្ធករណីពីបទ ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃអាវុធហត្ថខេត្ត ធ្វើឡើងនៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពូក ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី ធាវ ច័ន្ទតារា បានឲ្យដឹងថាជនសង្ស័យ
១.ឈ្មោះជា សេងហៃ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពូក ខេត្តសៀមរាប។
២.ឈ្មោះ ជា សេងឃាំងអាយុ២១ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកជីក្រែង ខេត្តសៀមរាប។
៣.ឈ្មោះមុឺន កំសត់ ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិព្រៃជ្រូក ឃុំជ្រូក ស្រុកពូក ខេត្តសៀមរាប។
ប្រតិបត្តិការនេះដកហូត វត្ថុតាងរួមមាន៖ថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន ១៥កញ្ចប់ទម្ងន់៧.៥៤ ក្រាម។ទូរស័ព្ទដៃចំនួន០៣គ្រឿងនិងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។ធ្វើតេស្តទឹកនោមចំនួន០៣ នាក់ប្រុស ០៣ នាក់ ( វិជ្ជមានចំនួន ៣នាក់ ) ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងបន្តនីតិវិធី៕SRP