ចិត្តហួសប៉ែត ចាប់រំលោភកូនស្រីបង្កើតអាយុ១៣ឆ្នាំ

0

ខេត្តកំពង់ចាម​៖នគរបាលស្រុកព្រៃឈរ បានចាប់ឃាត់ខ្លួនបុរសជាឪពុកម្នាក់ តាមពាក្យបណ្ដឹង បន្ទាប់ពីបានចាប់រំលោភសេពសន្ថវៈទៅលើកូនស្រីបង្កើតរបស់​ខ្លួន​ ​អាយុ​១៣ឆ្នាំ​ រហូត​បាន​សម្រេច​ នៅចំណុចព្រៃចំការដំឡូង​ ស្ថិតក្នុងភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម។
ការឃាត់ខ្លួនបានធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទី​ ល្ងាច​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២០​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ បន្ទាប់​ពី​ទទួលបានពាក្យបណ្ដឹងពី​ស្ត្រី​ម្នាក់​ ឈ្មោះអ៊ុន ចាន់ធី​ អាយុ៣៧​ ជាតិខ្មែរ​ មុខរបរកសិករ​ កាលពីវេលាម៉ោង១១និង​២០នាទីព្រឹក​ ថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ​២០២០ ប្ដី​របស់​ខ្លួនឈ្មោះសៀង​ ហុង អាយុ៣៥ឆ្នាំ​ ផឹកស្រាស្រវឹង​ បាននាំកូនស្រី​របស់​ខ្លួនបង្កើ
ត ឈ្មោះស សណ អាយុ១៣ឆ្នាំ​ ទៅកាប់ឫស្សី​ នៅចំណុចព្រៃចំការដំឡូង​ ហើយធ្វើសកម្មភាពគំរាមកំហែង​រួចរំលោភសេពសន្ថវៈទៅលើនាង​រហូត​បានសម្រេច១លេីក​។ បច្ចុប្បន្នជនសង្ស័យ ត្រូវ​បានឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ​ ​ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាងសំណុំរឿងតាមនីតិវិធី​ច្បាប់​៕SRP