ខេត្តស្វាយរៀង៖ឪពុកចុងចាប់បង្ខំរំលោភកូនស្រីអាយុ១១ឆ្នាំបានសម្រេចចំនួន៨ដងទើបបែកឆ្លាយដោយប្រជាពលរដ្ឋ ជិតខាងបានឃើញហេតុការនេះ។
នគបាលប៉ុស្ត៍រដ្ឋបាលឃុំស្វាយរំពារបានឲ្យដឹងថា ករណីឪពុកចុងបង្ខំកូនស្រីរួមភេទ ដោយកូនស្រីចុងកាលពីយប់ថ្ងៃទី២៨កញ្ញា២០២០នៅវេលាម៉ោង៩និង៣០នាទីយប់ ឃុំស្វាយរំពារ ស្រុកស្វាយទាបខេត្តស្វាយរៀង។
ជនសង្ស័យមានឈ្មោះសាញ់ រតនា ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរអ្នកលេងភ្លេងការ រស់នៅភូមិកើតហេតុខាងលើ។ចំណែកជនរងគ្រោះឈ្មោះច ព ស អាយុ១១ឆ្នាំមុខរបរសិស្សរស់នៅជាមួយគ្នា។
សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យពិតជាបានបង្ខំកូនស្រីចុងរួមភេទពិតប្រកដមែន បានចំនួនពី៧ទៅ៨ដងតាំងពីខែមករាឆ្នាំ២០២០មកដល់ថ្ងៃទី២៩កញ្ញា២០២០នេះ។
បើតាមសមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យតែងតែចាប់កូនស្រីរំលោភនៅពេលប្រពន្ធដែលជាម្តាយកុមារីរងគ្រោះមិននៅផ្ទះ ដោយស្រ្តីជាម្តាយក៏ជាអ្នកចំរៀងភ្លេងការ។ នេះជាឱកាសប្តីតែងតែរកលេះទៅនេះទៅនោះនិងត្រឡប់ទៅផ្ទះមុនប្រពន្ធ ពេលមកដល់ផ្ទះក៏ចាប់បង្ខំកូនស្រីរួមភេទ ហើយគម្រាមកូនស្រីមិនឲ្យប្រាប់ម្តាយ បើប្រាប់និងវាយធ្វើបាបទើបនាងមិនហ៊ានប្រាប់ម្តាយ។
អ្នកស្រុកនិយាយថា ជនសង្ស័យនេះមានប្រពន្ធច្រើននាក់មកហើយ បានលែងលះគ្នាទើបយកអ្នកចុងក្រោយគឺបានម្តាយកុមារីរងគ្រោះ ក៏មានករណីចាប់រំលោភកូនស្រីចុងបែបនេះ។
សមត្ថកិច្ចបានបញ្ជាក់ថានៅព្រឹកថ្ងៃទី៣០កញ្ញា២០២០នេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគបាលស្រុកស្វាយទាបដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចាត់ការបន្តតាមនីតិវិធី៕SRP

