នៅក្មេងៗណាស់ បែក្លាយជាចោរលួច ដ៏សកម្ម សង្ឃឹមថាក្រុងសៀមរាប លែងមានទៀតចុះ

0

ខេត្តសៀមរាប៖ជនសង្ស័យចំនួនពីរនាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀន។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅសង្កាត់គោកចក ក្រុងសៀមរាប បន្ទាប់ពីបានឃាត់ខ្លួនឈ្មោះក្រូច ផល្លា អាយុ១៨ឆ្នាំរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបកាលពីថ្ងៃម្សិលមិញ។
ជនសង្ស័យ១.ឈ្មោះ សុទ្ធ វណ្ណៈ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ គ្មាន ២.ឈ្មោះ ឡេង ដេវីត ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរគ្មាន អ្នកទាំងពីរបច្ចុប្បន្នស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សូមរំលឹកថាករណី លួចបានកើតឡើងកាលពីវេលាម៉ោង ២២ និង ៤០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២០ ត្រង់ចំណុចភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជនសង្ស័យទាំងពីរបានសារភាពថាពិតជាបានលួចប្រាកដមែន។ កន្លងមកពួកខ្លួនធ្លាប់លួចគាស់ផ្ទះក្នុងក្រុងសៀមរាបចំនួន ០៦ករណីមកហើយ។
សូមជម្រាបថាប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាបសហការជាមួយនគរបាលក្រុងសៀមរាប និងសង្កាត់គោកចក ក្រោមការណែនាំពី
លោកឧត្តមសេនីយត្រី ភឹង ចិន្តរ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងលោកប្រធានការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់៕SRP