យុវជនម្នាក់ លោតពីលើស្ពានតាអោង បណ្ដាលឲ្យលង់ទឹកស្លាប់

ខេត្តសៀមរាប៖អាជ្ញាធរបានរាយការណ៍ថាយុវជនម្នាក់ បានលោតពីលើស្ពានតាអោង បណ្ដាលលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងវេលាម៉ោង ល្ងាចថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២០ នៅចំណុចស្ពានតាអោង ក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង។

ជនរងគ្រោះមានឈ្មោះ ទុំ មករា អាយុ១៨ឆ្នាំ មានទីលំនៅភូមិកំបោរអរ ឃុំខ្វាវ ស្រុកជីក្រែង។

បើតាមសមត្ថកិច្ចដកស្រង់សំដីការបំភ្លឺរបស់អ្នករស់នៅជិតខាង និងមានការធ្វេីពិនិត្យពិច័យរបស់សមត្ថកិច្ចជំនាញ មូលហេតុ ជនរងគ្រោះបានឡេីងលេីស្ពានលោតលេងទឹក បណ្តាលអោយលង់ទឹកស្លាប់តែម្ដង។

ពាក់ព័ន្ធទៅនឹងករណីនេះបន្ទាប់ពី បានត្រួតពិនិត្យលើសាកសព រួច ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP