ខេត្តសៀមរាប៖មនុស្សចំនួនពីរនាក់និងវត្ថុតាងត្រូវបាននគរបាលក្រុងសៀមរាបបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់បន្ទាប់ពីបានសាកសួរចម្លើយរួច និងសារភាពថា ពិតជាបានធ្វើសកម្មភាពលួច។
ជនសង្ស័យទី១-ឈ្មោះទូច ញាញ់ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្ននៅភូមមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ទី២-ឈ្មោះសឿន ភារិនភេទប្រុសអាយុ១៤ឆ្នាំ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
យោងតាមរបាយការណ៍របស់អធិការនគរបាលក្រុងសៀមរាបបានបង្ហាញថាបន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពលួចបាន ក៏យកភេសជ្ជៈទាំងនោះ ដាក់ចូលក្នុងការ៉ុង ដឹកតាមកង់ទៅរកជួបបក្ខពួកគេពីរនាក់ទៀតដើម្បីលក់ ប៉ុន្តែត្រូវបាន
នគរបាលចុះល្បាត ប្រទះឃើញឃាត់ខ្លួនតែម្ដង។ ។ វត្ថុតាងដកហូតបាន រួមមាន ភេសជ្ជៈខារ៉ាប៉ាវចំនួន ២០កំប៉ុង, ទឹកក្រូចIZEចំនួន ០៧ដប, បាកាសចំនួន ០៧កំប៉ុង,គោជល់ចំនួន ០៥កំប៉ុង ស្រាបៀរហ្គែនស្បឺតចំនួន ១៥កំប៉ុង កូនកាំបិតចំនួន០២ កង់ចំនួន០២គ្រឿង និងកូនកន្ត្រៃចំនួន០១ផងដែរ។
សូមជម្រាបថាការឃាត់ខ្លួនធ្វើនៅវេលាម៉ោងទៀបភ្លឺថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០កន្លងទៅដោយនគរបាលបុស្តិ៍សង្កាត់ជ្រាវ សហការណ៍ ជាមួយនគរបាលការិយាល័យអន្តរាគមន៍ខេត្តសៀមរាប បន្ទាប់ពីបានសកម្មភាពយកកូនកាំបិត ចិតបន្លែ ចៀរធុងទឹកក(កន្លែងសំរាប់ចាក់សោរ) លួចយក ភេសជ្ជ: ពីក្នុងធុងទឹកកក នៅចំណុចតូបលក់ដូរ០១កន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប របស់ជនរងគ្រោះ ឈ្មោះ ប៉ោ សុខណេង ភេទស្រី អាយុ៣៣ឆ្នាំ មានមុខរបរលក់ឥវ៉ាន់ចាបហួយ៕SRP

