ផឹកស្រាវាយធ្វើបាបឪពុកបង្កើត ប្អូនថ្លៃទ្រាំងលែងបានកាប់២កាំបិតបុ័ងតោ បណ្ដាលឲ្យស្លាប់

ផឹកស្រាវាយធ្វើបាបឪពុកបង្កើត ប្អូនថ្លៃទ្រាំងលែងបានកាប់២កាំបិតបុ័ងតោ បណ្ដាលឲ្យស្លាប់

ខេត្តបាត់ដំបង៖បុរសម្នាក់បានស្លាប់បន្ទាប់ពីប្អូនថ្លៃកាប់ចំនួន២កាំបិត។

ហេតុការណ៍បានកើតឡើងកាលពីម៉ោង៨យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមុិញ នៅចំណុចក្រុមទី០២ ស្ថិតនៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

តាមរបាយការណ៍របស់មន្រ្តីប៉ូលិសខេត្តបាត់ដំបង បានបង្ហាញថាជនសង្ស័យ ឈ្មោះ ជុំ ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ ជនរងគ្រោះ ឈ្មោះ ចាន់ ប៊ុនថន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។

បើតាមសមត្ថកិច្ចថាជនសង្ស័យបានយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះ ចំនួន០២កាំបិត ចំសៀតផ្កាខាងស្តាំ ចំនួន០១កាំបិត និងចំដើមទ្រូងចំនួន០១កាំបិត បណ្តាលអោយស្លាប់តែម្ដង។ ប៉ូលិសបញ្ជាក់ថាមូលហេតុជនរងគ្រោះ ផឹកស្រាស្រវឹង ហើយវាយធ្វើបាបឪពុកបង្កើតរបស់ខ្លួន ទើបជនសង្ស័យដែលត្រូវជាប្អូនថ្លៃ កាប់បែបនេះ។

ទោះយ៉ាងជនដៃដល់ត្រូវបាននរបាលឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP