អគ្គិភ័យឆេះផ្ទះ នៅក្នុងបុរីសៀងណាំ បំផ្លាញទ្រព្យសម្បត្តិ ប្រមាណ$៥ពាន់

0

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានអោយដឹងថាអគ្គិភ័យបានឆេះផ្ទះមួយ នៅក្នុងបុរីសៀងណាំ ដោយបំផ្លាញទ្រព្យសម្បត្តិ ប្រមាណ៥ពាន់ដុល្លារ។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង០៤និង០០នាទី ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
នគរបាលប៉ុស្តិ៍សង្កាត់ជ្រាវបានអោយដឹងថាម្ចាស់ផ្ទះឈ្មោះសុខ ចិត្រា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបណ្តោះអាសន្នក្នុងបុរីសៀងណាំ(ផ្លូវលេខ១៥) កន្លែងកើតហេតុខាងលើ។នគរបាលប៉ុស្តិ៍បន្តថាករណីនេះបណ្ដាលអោយខូចខាតសម្ភាររួមមានគ្រឿងអលង្កានិងសម្ភារតាំងក្នុងផ្ទះជារបស់ប្រទេសជប៉ុន(ខោ-អាវ តុ ទូរ ចាន ឆ្នាំង ស្បែកជើង)សរុបជាប្រាក់ប្រមាណ៥០០០ដុល្លារ។ បើតាមនគរបាលថាអគ្គិភ័យបានរលត់វិញនៅម៉ោងប្រហែល០៥ និង០០នាទី។មូលហេតុទុស្សេរខ្សែរភ្លើងចេញពីកន្លែងកុងម៉ា៕SRP