សមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង បម្រុងដឹកចូលខេត្តសៀមរាប

0

ខេត្តព្រះវិហារ៖សេចក្ដីរាយការណ៍បានអោយដឹងថារថយន្តមួយគ្រឿងដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីកំពង់ស្រឡៅ​​ នៃស្រុកឆែប ខេត្តព្រះវិហារ ទៅកាន់ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចអាវុធហត្ថសហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើឆែបចុះបង្ក្រាប។

ការបង្ក្រាបបានធ្វើឡើងកាលយប់ថ្ងៃទី០៤កញ្ញា២០២០ ក្នុងភូមិសាស្រ្តស្រុកឆែបខេត្តព្រះវិហារ។ តាមសមត្ថកិច្ចបានបង្ហើបប្រាប់ថាម្ចាស់រថយន្តដឹកឈើខាងលើឈ្មោះ ម៉ៅ គឺឈ្មួញឈើដ៏សកម្មក្នុងការដឹកជញ្ជូនឈើចេញពីភូមិសាស្ត្រខាងលើចូលទៅចែកចាយក្នុងខេត្តសៀមរាប។ បើទោះបីជាមានការបង្រ្កាបយ៉ាងណាក្ដីនៅក្នុងខេត្តព្រះវិហារត្រូវបានគេសង្កេតឃើញថាមានបទល្មើសព្រៃឈើបានកើតមានឡើងយ៉ាងអនាធិបតេយ្យក៏ប៉ុន្តែការបង្ក្រាបបានតិចតួចបំផុត ជាពិសេសការដឹកជញ្ជូនឈើប្រភេទរថយន្តសាំយ៉ុង ចេញពីខេត្តព្រះវិហារទៅខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦២នៅតែបន្តកើតមានទាំងយប់ ទាំងថ្ងៃប៉ុន្តែគ្មានអ្នកបង្ក្រាបនោះឡើយ៕SRP