ខេត្តសៀមរាប៖កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានឃាត់ខ្លួនបុរស០៨នាក់ ករណីគ្រឿងញៀន។
ហេតុការណ៍ចុះបង្ក្រាបបានធ្វើឡើងនៅវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី ២៨ខែសីហា ឆ្នាំ២០២០ ចំណុចភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដឹកនាំដោយលោកវសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យ។
ជនសង្ស័យ៖
១.ឈ្មោះ រ៉ា វីរ៉ាត់ អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិវាល សង្កត់គោកចក ក្រុងសៀមរាប។
២.ឈ្មោះ ស្មាន់ រ៉ូសែត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប។
៣.ឈ្មោះ សួន ឌីវីត អាយុ ២០ ឆ្នាំ មុខរបរកម្មករយាមឃ្លាំង រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្លក្រាម ក្រុងសៀមរាប។
៤.ឈ្មោះខែក ឃុនលាង អាយុ២២ ឆ្នាំ មុខរបរបើកឡាន រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។
៥.ឈ្មោះ តាន់ ច័ន្ទពិសិដ្ឋ អាយុ២៣ ឆ្នាំ មុខរបរបើកបរ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
៦.ឈ្មោះពៅ ដារ៉ា អាយុ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
៧.ឈ្មោះវី វី អាយុ១៩ ឆ្នាំ មុខរបរជាងកញ្ចក់ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
៨.ឈ្មោះឡេង រតនា អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកវសេនីយ៍ត្រី ធាវ ច័ន្ទតារា បានបញ្ជាក់ថាករណីនេះដកហូតវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន ៦ កញ្ចប់ទម្ងន់ ១៥.៥២ក្រាមទូរស័ព្ទដៃចំនួន៧គ្រឿង។ធ្វើតេស្តទឹកនោមទាំង០៨នាក់ មានសារធាតុញៀនទាំងអស់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SR

