រថយន្តហ្វតបើកលឿន បុកស្ត្រីម្នាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ តៃកុងចុះរត់គេចខ្លួនបាត់

រថយន្តហ្វតបើកលឿន បុកស្ត្រីម្នាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ តៃកុងចុះរត់គេចខ្លួនបាត់

ខេត្តកំពង់ធំ៖ស្ត្រីម្នាក់ត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី២៦ខែសីហាឆ្នាំ២០២០នៅលើផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែត្រ២៣៤,២៣៥ស្ថិតក្នុងភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ រវាងថ្មើជើងនឹងរថយន្តម៉ាកហ្វត។

អធិការនគរបាលស្រុកស្ទោងលោកវរសេនីយ៍ឯកយ៉ង សំ បានប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ថារថយន្តម៉ាកហ្វត ពណ៌ទឹកក្រូច ពាក់ស្លាកលេខព្រះវិហារ២B៩៩៩៩ អ្នកបើកបរបានចុះគេចខ្លួនបាត់ក្រោយកើតហេតុដោយ មិនទាន់ស្គាល់អត្តសញ្ណាណនោះឡើយ។ ចំណែកស្ត្រីរងគ្រោះឈ្មោះវិន សុខាន អាយុ៥១ឆ្នាំ នៅភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ បើតាមអធិការបញ្ជាក់ថាមូលហេតុបឋម ស្ត្រីរងគ្រោះដើរឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន។ ដោយឡែករថយន្តមានល្បឿនលឿនបុកពេញទំហឹងតែម្តង។ក្រោយបានចុះពិនិត្យសាកសពរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។វត្ថុតាងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីរងចាំការដោះស្រាយ៕SRP