ឃាត់ខ្លួនស្ត្រីម្នាក់នៅក្រុងសៀមរាបករណីលួចម៉ូតូ

ឃាត់ខ្លួនស្ត្រីម្នាក់នៅក្រុងសៀមរាបករណីលួចម៉ូតូ

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបាននគរបាលក្រុងសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ។ការឃាត់ខ្លួនធ្វើឡើងនៅល្ងាចថ្ងៃទី២៦ខែសីហាឆ្នាំ២០២០ម្តុំអាងក្រពើចាស់សង្កាត់សាលាកំរើកក្រុងសៀមរាប។

លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថាជនសង្ស័យឈ្មោះ ចេង ឌីណា ហៅមីកន្រ្តប់ អាយុ៣១ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប។

ករណីលួចកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ វេលាម៉ោង០៤រសៀលស្ថិតនៅភូមិជន្លង់សង្កាត់សាលាកំរើក ក្រុងសៀមរាបដោយម៉ូតូម៉ាកស្គុបពីសេរីឆ្នាំ២០១១ព៌ណសលាយផ្កាឈូកពាក់ស្លាកលេខសៀមរាប១L៦២៩២លេខតួនិងលេខម៉ាស៊ីន ០១៣៦០១៧។ ជនរងគ្រោះឈ្មោះ ប៉ូ សុងហុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិសិត្ស រស់នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
បើតាមលោកវរសេនីយ៍ឯកណុប សារ៉ាក់ បញ្ជាក់ថាជនសង្ស័យប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ផងដែរនិងបានឆ្លើយសារភាពថាពិតជាបានលួចម៉ូតូពិតប្រាកដមែន។ ក្រោយសាកសួរមន្ត្រីនគរបាលយុត្តិធម៌ផ្នែកជំនាញព្រហ្មទណ្ឌកសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមផ្លូវច្បាប។ចំណែកវត្ថុតាង(ម៉ូតូ)ប្រគល់ជូនទៅជនរងគ្រោះយកទៅប្រើប្រាស់វិញ៕SRP