ខេត្តព្រៃវែង៖ជនជាតិចិនចំនួនពីរនាក់ត្រូវបាននគរបាលស្រុកស្វាយអន្ទរ ចាប់ខ្លួន
ករណីគាស់ទ្វារឡានដឹកស្រូវយកលុយ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២នឹង៧នាទីនៅចំណុចរង្វង់មូលស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរបានឲ្យដឹងថាករណីនេះពលរដ្ឋ បានរាយការណ៍ថាបានឃើញក្រុមចោរមានគ្នា៤នាក់កំពុងតែធ្វើសកម្មភាពគាស់ទ្វារឡានដឹកស្រូវនៅចំណុចខាងលើ លោកបានដឹកនាំកម្លាំងដេញស្ទាក់ជនសង្ស័យដែលជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ: CI 9767 ជិះចូលផ្សារឈូកមាស រហូតដល់ប៉ុស្តិ៍នគរបាលព្រៃខ្លា ក៏បានបត់ក្រោយ មកបុកចំពីមុខរថយន្ត របស់លោក ក៏ចាប់បានចំនួន២នាក់ ដោយម្នាក់រងរបួសបាក់ភ្លៅ។
លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរបានបញ្ជាក់ទៀតថាជនសង្ស័យទាំងពីនាក់ ជាជនជាតិចិន
ទី១,មានឈ្មោះ ជិញ ឈាវ ភេទប្រុស អាយុ៣២ ឆ្នាំ មានទីកំណើតនៅភូមិ កានថាង ឃុំធីងធ័ន ស្រុកលាវជាំង ខេត្តគង់ស៊ី ទី២,ឈ្មោះ ធាន ឈួយ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីកំណើតនៅភូមិផានសឿ ឃុំជីងធ័ន ស្រុកលាវជាំង ខេត្តគង់ស៊ី រងរបួសបាក់ភ្លៅត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រៃវែង។បច្ចុប្បន្នសមត្ថកិច្ចធ្វើការសាកសួរកសាងសុំណុំរឿងចាត់ការតាមនិតិវិធី។ ចំណែកបក្ខពួកនឹងស្រាវជ្រាវដើម្បីចាប់ខ្លួនបន្ត៕SRPដោយសូ សុខា