បុរសម្នាក់ ដុតផ្ទះខ្លួនឯង ផ្អើលអ្នកភូមិទាំងយប់ សង្ស័យបែកថ្នាំ

ខេត្តបាត់ដំបង៖បុរសម្នាក់ គេសង្ស័យបែកថ្នាំ បានដុតផ្ទះខ្លួនឯងផ្អើលអ្នកភូមិទាំងយប់។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២២និងង០០នាទីយប់ថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ស្ថិត នៅត្រង់ចំណុចក្រុមទី០៨ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គិភ័យនេះ បង្កដោយបុរសម្នាក់ សង្ស័យបែកថ្នាំញៀនមានឈ្មោះ ធា ចានទ្រី អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ/សង្កាត់កើតហេតុខាងលើ។
មន្ត្រីមូលដ្ឋានបន្តថាផ្ទះដែលរងការឆាបឆេះទំហំ៤គុណ៧ ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី។ ម្ចាស់ផ្ទះឈ្មោះរស់ ចិន្តា អាយុ៥៥ឆ្នាំ ត្រូវជាម្ដាយជនសង្ស័យ។បច្ចុប្បន្ននគរបាលក្រុងបាត់ដំបងកំពុងធ្វើកំណត់ហេតុ។ ចំណែកជនសង្ស័យដែលបានដុតផ្ទះ បានរត់គេចខ្លួនបាត់បន្ទាប់ពីធ្វើសកម្មភាពរួច៕SRPដោយប៊ុនថេត