ក្រុមមន្ត្រីចុះបិទ ហាងស្នាដៃម៉ែក្មេកក្លាសុីក១និងនារីអង្គរ១១១ ដែលលួចបើកKTV

ខេត្តសៀមរាប៖ក្រុមមន្ត្រីជំនាញពាក់ព័ន្ធនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០បានចុះទៅពិនិត្យជាក់ស្ដែងបៀរហ្គាឌិន ២កន្លែងដែលមានបង្កប់KTV ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ទី១- ស្នាដៃម៉ែក្មេកក្លាសុីក១
ទី២- នារីអង្គរ១១១ ។
បើតាមមន្ត្រីក្នុងហេតុការណ៍បានឲ្យដឹងថាក្រោយធ្វើការត្រួតពិនិត្យ រកឃើញថាបៀរហ្កាឌិនខាងលើពុំទាន់បានបំពេញលក្ខណៈផ្លូវច្បាប់គ្រប់គ្រាន់ និងអនុវត្តវិធានការបង្ការកូវីដ១៩ត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដូច្នេះគណៈកម្មការចម្រុះតម្រូវអោយម្ចាស់អាជីវកម្មទាំងអស់ដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ (បើកភោជនីយដ្ឋានបែបធម្មតា) ទៅការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលេខត្តសៀមរាប និងស្នើសុំក្រុមការងារជំនាញចុះមកបង្រៀនវិធីបង្ការកូវីដ១៩អោយបានត្រឹមត្រូវ។

សូមបញ្ជាក់ថានេះមិនមែនជាលើកទី១ទេ សម្រាប់ក្រុងសៀមរាប ដែលមានភោជនីយដ្ឋាននិងទីតាំងខារ៉ាអូខេមួយចំនួនបានលួចបើកបំពានទៅនឹងបម្រាមរបស់ក្រសួងសុខាភិបាលស្ដីពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ហើយត្រូវបានក្រុមមន្ត្រីចុះបិទតជាបន្តបន្ទាប់ផងដែរ៕SRP