ខេត្តកំពង់ធំ៖យ៉ាងហោចណាស់មានមនុស្ស បីនាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ(៩៥-៩៦) ត្រង់ចំណុចភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក។
សមត្ថកិច្ចបានដឹងថាគ្រោះថ្នាក់នេះគឺរថយន្តហ៊ីយិនដាយដឹកស៊ីម៉ង់មួយគ្រឿង បានឡើងជែងរថយន្តមួយគ្រឿងទៀត តែមិនផុត ក៏ជ្រុលទៅបុករថយន្តស្តារ៉ិច ពេញទំហ៊ឹងតែម្ដង។
សមត្ថកិច្ចបន្តថាករណីនេះរវាង រថយន្តបុករថយន្ត ក្នុងដំណើរទិសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសមនុស្សចំនួនបីនាក់(ធ្ងន់) និងខូចខាតរថយន្តពីរគ្រឿងផងដែរ។
សមត្ថកិច្ចបញ្ជាក់ថារថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម3A-7354 បើកបរដោយឈ្មោះ ជៀន ចេក ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម រត់គេចខ្លួនបាត់ បានបើកទៅបុករថយន្តម៉ាកស្តារ៉ិច ពណ៌ស ពាក់ស្លាកលេខសៀមរាប2B-6706 បើកបរដោយឈ្មោះ ម៉េត សុខេង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិជុបរំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(ធ្ងន់)។
-អ្នករួមដំណើរឈ្មោះ ឆាន់ ស្រីម៉ៅ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា(ធ្ងន់)។
-អ្នករួមដំណើរឈ្មោះ ម៉ុក អាត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដូនលៃ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម(ធ្ងន់)។ជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។
ចំណែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។បើតាមអាជ្ញាធថាមូលហេតុបង្កមកពីរថយន្តម៉ាកហ៊ីយ៉ាន់ឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់៕SRP
រថយន្តពីរគ្រឿង បុកគ្នានៅស្រុកតាំងគោក បណ្ដាលឲ្យរបួសធ្ងន់បីនាក់